កញ្ញា ធី សុវណ្ណថា ដែលបានអះអាងថាខ្លួនជាយុវជនគាំទ្របក្សសង្គ្រោះជាតិ លោក ស្រី ចំរើន តំណាងក្រុមនិស្សិតដើម្បីយុត្តិធម៌សង្គម និងយុវជនជាង១០ក្រុមទៀត បានផ្តិតមេដៃលើញត្តិគាំទ្រអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចាត់វិធានការលើឯកឧត្តម កឹម សុខា។ក្នុងញត្តិគាំទ្រ ដ៏ខ្លីនោះ តំណាងយុវជនទាំងនោះ រួមមាន អង្គការយុវជនកិច្ចការសង្គម អង្គការរួមគ្នាដើម្បីភាពរីកចម្រើន សមាគមសហព័ន្ធវិនិយោគិន បណ្តាញយុវជនព្រៃឡង់ ជាដើម បានស្នើសុំថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្របក្សនេះ ស្វែងយល់ពីច្បាប់ និងគោរពច្បាប់ទាំងអស់គ្នា៕