សមាជិកសភាបក្សប្រឆាំង ស្នើរឲ្យសភាការពារអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រ និងការពារតម្លៃរបស់ស្ថាប័ននីតិប្បញ្ញតិ ខណៈតុលាការព្រមានចាប់ខ្លួនប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា។រថយន្តលោក កឹម សុខា ត្រូវបានសមត្ថកិច្ចប្រដាប់ដោយអាវុធឡោមព័ទ្ធកាលពីព្រឹកថ្ងៃទី២៦ ខែឧសភាកន្លងមក។ ការឡោមព័ទ្ធនេះ ត្រូវបានគណបក្សប្រឆាំងចាត់ទុកជាការប៉ុនប៉ងចាប់ខ្លួនមេដឹកនាំរបស់ពួកគេ។ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៩ ខែឧសភានេះ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យស្ថាប័នរដ្ឋសភាការពារអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រ ដោយមិនត្រូវអនុញ្ញាតឲ្យមានការចោទប្រកាន់ ឬចាប់ខ្លួនលោក កឹម សុខា នោះឡើយ។សេចក្ដីថ្លែងការណ៍ដដែល លើកឡើងថា ប្រសិនបើតុលាការចោទប្រកាន់ ឬផ្តន្ទាទោសសាក្សីដែលមិនចូលបំភ្លឺនៅតុលាការ នោះប្រាកដជាមានសាក្សីជាច្រើនត្រូវជាប់ពន្ធនាគារ ឬឃុំខ្លួនដោយមូលហេតុនៃការមិនចូលខ្លួនទៅបំភ្លឺនេះ។ជាមួយគ្នានេះដែរតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតមួយច្បាប់ទៅប្រធានរដ្ឋសភា ស្នើសុំឲ្យរដ្ឋសភា ចាត់វិធានការណ៍ ការពារឲ្យបានពេញលេញនូវអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រ ដោយកុំឲ្យមានការចោទ និងចាប់ខ្លួនអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមលោក កឹម សុខា។ប្រភពVOD
http://vodhotnews.com/2016/05/cnrp-assemply-members-urge-assemply-to-protect