យុវជនមួយក្រុមប្រមាណ៥០នាក់ ដឹកនាំដោយលោក ស្រី ចំរើន ប្រកាសតវ៉ាប្រឆាំងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ហើយប្ដេជ្ញាតតាំងចូលសមរភូមិជាមួយអ្នកគាំទ្របក្សប្រឆាំង។សកម្មភាពរបស់យុវជនទាំងនេះ ប្រើរថយន្តប្រភេទទំនើប កាន់ក្បាលមេក្រូនៅមុខសណ្ឋាគារកាំបូឌីយ៉ាណា ស្រែកបំពងសំឡេងជេរប្រមាថ ដោយប្រើពាក្យអសុរសចំពោះអ្នកគាំទ្របក្សប្រឆាំង ដែលគ្រោងហែញត្តិថ្វាយព្រះមហាក្សត្រ នៅរសៀលថ្ងៃទី៣០ ឧសភា។តែយ៉ាងណាក៏ដោយ ការដាក់មេក្រូស្រែកតវ៉ារបស់ក្រុមយុវជននេះ មិនត្រូវបានសមត្ថកិច្ចរារាំង ដូចសមត្ថកិច្ចកំពុងរារាំងក្រុមតំណាងរាស្ត្រ និងអ្នកគាំទ្របក្សប្រឆាំងនោះឡើយ ខណៈក្បួនហែញត្តិរបស់គណបក្សសង្គ្រោះជាតិ កំពុងត្រូវបានកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ដាក់បារាសរារាំងមិនឲ្យចេញដំណើររួចទេ។ប្រភពRFA
http://www.rfa.org/khmer/news/politics/protest-against-CNRP-by-a-group-youth-05302016040438.html