ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិថាខ្លួនអាចអញ្ជើញប្រជាពលរដ្ឋពីបណ្តារាជធានី-ខេត្តនានា ដែលបានផ្តិតមេដៃគាំទ្រញត្តិសុំព្រះរាជ្យអន្តរាគមន៍ពីព្រះមហាក្សត្រលើករណីនយោបាយនោះ ឡើងមកភ្នំពេញបាន បើសិនជាចាំបាច់។កាលពីដើមសប្តាហ៍នេះតំណាងរាស្ត្រគណបក្សប្រឆាំង បានហែញត្តិដោយថាមានស្នាមមេដៃពលរដ្ឋជាង១៧ម៉ឺននាក់ ដើម្បីស្នើសុំព្រះមហាក្សត្រអន្តរាគមន៍ដោះលែងមន្រ្តីសិទ្ធិមនុស្ស៤នាក់ មន្រ្តី គ.ជ.ប ម្នាក់ តំណាងរាស្ត្រគណបក្សប្រឆាំងចំនួន២រួប និងសកម្មជននយោបាយជាង១០នាក់ទៀត ព្រមទាំងសុំបញ្ឈប់ការតាមចាប់ខ្លួន លោក កឹម សុខា។ ប៉ុន្តែរដ្ឋាភិបាលបានឲ្យក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុត ដោយថាជៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ទៅលើរាស្ត្រ ក៏ដូចជាព្រះមហាក្សត្រ។ជាការឆ្លើយតប ក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១ ខែមិថុនា នេះ ក្រុមសមាជិកសភាគណបក្សប្រឆាំង បានសរសេរថាខ្លួនមានតួនាទីទទួលសំណូមពរពីប្រជាពលរដ្ឋ ដូចជាញត្តិរបស់ពលរដ្ឋជាដើមនោះ និងបញ្ជូនញត្តិទាំងនោះទៅស្ថាប័នពាក់ព័ន្ធដើម្បីបានទទួលកិច្ចអន្តរាគមន៍ ឬដំណោះស្រាយសមស្របណាមួយ។ប្រភពVOD
http://vodhotnews.com/2016/06/cnrp-said-will-call-the-thumb-printer-to-phnom-penh