លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីចេញបន្ទប់សវនាការ នៅព្រឹកថ្ងៃទី ៨ ខែមិថុនា នេះថា លោកមានសង្ឃឹមច្រើនថាបាននៅក្រៅឃុំ ប្រសិនបើការចរចានយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ីរូបនេះ ក៏បានលើកឡើងដែរ លោក អាចនៅក្រៅឃុំបានដែរ ប្រសិនបើតុលាការឯករាជ្យ និងព្យាក្រឹត ធ្វើការច្បាប់ និងនីតិវិធី។ ការលើកឡើងបែបនេះ ព្រោះលោកអះអាងថា ខ្លួនមិនបានប្រព្រឹត្តខុស។
លោក ហុង សុខហួរ ត្រូវបានអាជ្ញាធរបញ្ជូនខ្លួនទៅកាន់ពន្ធនាគារវិញហើយបន្ទាប់ពីសាកសួរ ជាងមួយម៉ោង នៅតុលាកាកំពូល នៅព្រឹកថ្ងៃទី៨ ខែមិថុនានេះ។ លោក ត្រូវបានបញ្ជូនទៅតុលាកាកំពូល ដើម្បីសាកសួរជុំវិញបណ្តឹងសាទុក្ខជាលើកទី២របស់ខ្លួន។ តុលាការ នឹងប្រកាសសាលក្រមជុំវិញសំណុំរឿងរបស់ហុង សុខហួរ នៅថ្ងៃទៅ ២២ខែមិថុនាខាងមុខ។ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=40745&lg=kh