មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ. ប)ឲ្យដឹងថាគ.ជ.ប មិនមានចំណាត់ការណាមួយទៅតុលាការដើម្បីជួយអន្តរាគមន៍ លោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប នៅក្រៅឃុំនោះទេ។កាលពីសប្តាហ៍មុន ថ្នាក់ដឹកនាំគ.ជ.ប បានចុះសួរសុខទុក្ខមន្រ្តីគ.ជ.ប លោក នី ចរិយា។ លោក នី ចរិយា បានស្នើឲ្យថ្នាក់ដឹកនាំស្ថាប័នគ.ជ.ប ជួយឲ្យលោកបាននៅក្រៅឃុំដើម្បីបន្តការងាររបស់លោក។អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ. ប) លោក ហង្ស ពុទ្ធា ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា គ.ជ. ប មិនមានចំណាត់ការណាមួយចំពោះករណីលោក នី ចរិយា ទេ ដោយលើកឡើងថាសកម្មភាពដែលលោក នី ចរិយា ធ្វើ និងករណីដែលតុលាការចោទប្រកាន់នោះ មិនបានស្ថិតនៅក្នុងការចាត់តាំងឬបញ្ជាដោយស្ថាប័ន គ.ជ.ប ។ លោកមានប្រសាសន៍ថា៖ “អញ្ចឹងអ្វីដែលជាសកម្មភាពចុងក្រោយនេះ គឺជាឯកជនរបស់គាត់ទេ ហើយបើគិតពីច្បាប់ប្រសិនជា គ.ជ.ប បង្គាប់ ឬក៏ចាប់ឲ្យគាត់ទៅធ្វើរឿងអីមួយនោះ គ.ជ.បមានតួនាទីក្នុងការការពារទទួលខុសត្រូវ ទៅលើការចាត់ការរបស់ខ្លួន។ ប៉ុនអញ្ចឹងគ.ជ.បបញ្ជាក់ជំហរថាសកម្មភាពដែលតុលាការចោទប្រកាន់នេះ គឺមិនមែនជាការបម្រើការងារបោះឆ្នោតទេគឺជាកិច្ចការផ្ទាល់ខ្លួនរបស់គាត់”។ប្រភពVOD
http://vodhotnews.com/2016/06/nec-not-to-intervene-for-chakriyas-bail-release