ប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានលើកឡើងថា ពលរដ្ឋ គ្រប់រូបត្រូវតែទាមទារ និងអនុវត្តសិទ្ធិតាមច្បាប់ មិនមែនស្តាប់រដ្ឋាភិបាលបង្គាប់ញ្ជាទេ។ លោកសង្កត់ធ្ងន់ថា ពលរដ្ឋគ្រប់និន្នាការនយោបាយទាំងអស់ ត្រូវរស់នៅស្មើភាពគ្នាចំពោះមុខច្បាប់ ដើម្បីរក្សាស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម។ប្រធានសិទ្ធិមនុស្ស របស់រដ្ឋាភិបាលលោក កែវ រ៉េមី បានពន្យល់និស្សិតជាង ៤០០នាក់ដែលចូលរួមក្នុងពិធីធ្វើបទបង្ហាញ ស្តីពី សិទ្ធិមនុស្ស និងការពង្រឹងការអនុវត្តច្បាប់ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦នេះ នៅ CJCCថា រដ្ឋាភិបាលគ្រាន់តែជាអ្នកធានាការពារសិទ្ធិសេរីភាពពលរដ្ឋ តាមច្បាប់ប៉ុណ្ណោះ ដូចនេះពលរដ្ឋគ្រប់រូបមានសិទ្ធិអនុវត្តសិទ្ធិនានា តាមច្បាប់កំណត់។
រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីដែលទើបចូលកាន់តំណែងជាប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សរូបនេះ បានព្យាយាមពន្យល់ពីការប្រើប្រាស់របស់ពលរដ្ឋ និងសិទ្ធិរដ្ឋាភិបាល យ៉ាងមុតមាំដូច្នេះថា៖«ពលរដ្ឋត្រូវសុំសិទ្ធិធ្វើបាតុកម្ម កូដកម្មនានា ព្រោះសិទ្ធិពលរដ្ឋត្រូវបានកំណត់ក្នុងច្បាប់។ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=40770&lg=kh