រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានអះអាងក្រសួងយុត្តិធម៌មិនដែលប្រើអំណាចអធិបញ្ជាគាបសង្កត់ការសម្រេចរបស់ចៅក្រម ផ្ទុយពីការចែងរបស់ច្បាប់នោះទេ។លោករដ្ឋមន្រ្តី អង្គ វង្សវឌ្ឍានា បានថ្លែងបែបនេះនៅក្នុងសម័យប្រជុំសភានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលមានការចូលរួមតែពីតំណាងរាស្រ្តបក្សប្រជាជនកម្ពុជា ដោយអវត្តមានតំណាងរាស្រ្តបក្សប្រឆាំងទាំង៥៥រូប។តំណាងរាស្រ្តបក្សប្រឆាំងចំនួន១៦រូបបានដាក់លិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយស្នើឲ្យកោះហៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឲ្យចូលបំភ្លឺផ្ទាល់មាត់នៅវិមានរដ្ឋសភាលើបញ្ហាមួយចំនួន រួមមានគោលការណ៍ច្បាប់និងគោលនយោបាយព្រហ្មទណ្ឌរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងការឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្ន(គោលការណ៍និងការអនុវត្តជាក់ស្តែងនិងអធិការកិច្ចការឃុំខ្លួន)និងការប្តឹងបរិហារនិងអំណាចធ្វើអធិបញ្ជារបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ គណបក្សសង្រ្គោះជាតិប្រកាសថាខ្លួនធ្វើពហិការមិនចូលរួមប្រជុំសភា ខណៈលោក កឹម សុខា ប្រឈមនឹងការចាប់ខ្លួន។ប្រភពVOD
http://vodhotnews.com/2016/06/justice-minister-defenses-accusation-on-judges-decision