មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឆ្លើយតបនឹងការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ដែលបានរិះគន់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិជុំវិញការមិនចូលប្រជុំរដ្ឋសភានៅថ្ងៃនេះ។ លោក យ៉ែម បុញ្ញឫទ្ធិ អះអាងថា មូលហេតុដែលតំណាងរាស្រ្តមិនចូលប្រជុំសភា ដើម្បីសួរលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ពីបញ្ហាយុត្តិធម៌នៅកម្ពុជា ពីព្រោះតែស្ថានការណ៍នយោបាយបច្ចុប្បន្នមិនអំណោយផលនោះទេ។អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ លើកឡើងថា ចំណុចសំខាន់ដែលតំណាងរាស្រ្តមិនចូលប្រជុំសភានោះ គឺដោយសារតែកន្លងមកមានករណីឃាត់រថយន្តឯកឧត្តម កឹម សុខា និងការប៉ុនប៉ងរបស់កម្លាំងប្រដាប់អាវុធចូលទៅស្នាក់ការបក្សប្រឆាំង ដើម្បីឃាត់ខ្លួនឯកឧត្តម កឹម សុខា។ លោកថា តំណាងរាស្រ្តបក្សប្រឆាំងបានដាក់លិខិតអញ្ជើញរដ្ឋមន្រ្តីក្រសួងយុត្តិធម៌មកបំភ្លឺនៅរដ្ឋសភាមុនករណីនេះ កើតឡើង ហើយបន្ទាប់ពីមានបញ្ហានេះ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានសម្រេចដាក់ពាក្យឲ្យលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ពន្យារពេលចូលបំភ្លឺ តែទីបំបផុតលោកនៅតែចូលបំភ្លឺនៅរដ្ឋសភានៅថ្ងៃនេះដោយគ្មានវត្តមានម្ចាស់សំណួរ។ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=40781&lg=kh&