ភ្លាមៗ ក្រោយពីលោកអគ្គលេខាធិការអង្គការសហប្រជាជាតិសម្តែងក្តីកង្វល់ចំពោះ ស្ថានការណ៍នយោបាយនៅកម្ពុជា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា លោក បាន គីមូន កំពុងតែមើលស្ថានភាពនៅកម្ពុជាខុស ដោយសារតែលោកវក់វីនឹងស្ថានការណ៍ក្តៅគគុក នៅមជ្ឈិមបូព៌ា។មុននឹងមាន ប្រសាសន៍ហាក់បែបឌឺដងឲ្យលោក បាន គីមូន លោក សុខ ឥសាន បាននិយាយតាមរយៈសារព័ត៌មានថ្មីៗថា លោកអរគុណយ៉ាងខ្លាំងចំពោះលោក បាន គីមួន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានចាប់អារម្មណ៍ស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្ន។ បន្ទាប់ពីអរគុណហើយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានចាត់ទុកការលើកឡើងរបស់លោក បាន គីមួន ថា ជាការយល់ខុសពីស្ថានភាពជាក់ស្តែងនៅកម្ពុជា ដោយសារលោក បាន គីមូន រវល់តែតាមដានស្ថានការណ៍ក្តៅនៅក្នុងតំបន់មជ្ឈិមបូព៌ា។ លោក សង្កត់ធ្ងន់បែបនេះថា៖ « គាត់រវល់តែស្ថានការណ៍ក្តៅនៅមជ្ឈិមបូព៌ា ដូចជា បញ្ហា នៅស៊ីរី នៅអ៊ីរ៉ាក់ជាដើមទើបគាត់មើលស្ថានការណ៍នៅកម្ពុជាខុស»។ ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=40806&lg=kh