សាលាឧទ្ធរណ៍នឹងបើកសវនាការជម្រះបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់មន្ត្រីការពារសិទ្ធិមនុស្សអាដហុកទាំង៤រូប និងរបស់លោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃទី១៣ខែឧសភានេះ។ លោក នី ចរិយា បានស្រែកប្រាប់អ្នកសារព័ត៌មាននៅពេលលោកត្រូវបាននាំខ្លួនមកដល់សាលាឧទ្ធរណ៍ ថា «លោកមិនអាចដឹងថា តើសាលាឧទ្ធរណ៍នឹងសម្រេចយ៉ាងណានោះទេ?»៕ក្រៅពីក្រុមគ្រួសារ គេសង្កេតឃើញមានប្រជាពលរដ្ឋ ព្រះសង្ឃ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន កំពុងតាមដានសវនាការនៅតុលាការជាន់ខ្ពស់មួយនេះ។ មន្ត្រីសមាគមអាដហុកទាំង៤នាក់ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី រីឯលោក នី ចរិយា វិញ លោកត្រូវបានចោទប្រកាន់ពីបទ សមគំនិតសូកប៉ាន់សាក្សី៕