លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានថ្លែងថារដ្ឋាភិបាលកម្ពុជាមិនខ្វល់នឹងការគំរាមណាមួយលើការផ្តាច់ជំនួយនោះទេ ដោយលោកបានថ្លែងថា”កុំមកគំរាមលេងៗ” លើករណីនេះ។ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)ដែលធ្វើឡើងនៅកោះពេជ្រ លោក ហ៊ុន សែន បានថ្លែងថាលោកមិនខ្វល់នឹងការផ្តាច់ជំនួយនោះទេ ដោយលោកនិយាយបែបចំអកថាកាត់តែម្តងទៅ មិនបាច់គំរាមនោះទេ។ ទោះជាយ៉ាងណា លោក ហ៊ុន សែនថាប្រសិនបើមានការផ្តាច់ជំនួយមែននោះ អង្គការក្រៅរដ្ឋាភិបាលនោះទេ ដែលជាអ្នកប្រឈមនឹងបញ្ហានេះ។លោកមានប្រសាសន៍ថា៖ “នែកុំមកគំរាមលេងៗណា ណាសង្សារលេងៗ ស្រឡាញ់មែនទែនណា…។ កុំលេងណារបៀបសង្សារលេង តែអត់ស្រឡាញ់មែនទែនណា។ អាងអីអាងផ្តាច់ជំនួយ”។ លោកបញ្ជាក់ថា៖ “កុំមកពន្យល់និងគំរាមខ្ញុំណា…អ្នកដែលងាប់មុនគេគឺអង្គការក្រៅរដ្ឋាភិបាល”។ប្រភពVOD
http://vodhotnews.com/2016/06/hun-sen-ignores-threat-to-cut-aid