មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានប្រកាសឲ្យដឹងថា គណបក្សនេះកំពុងទទួលបានញត្តិស្នាមមេដៃរបស់ពលរដ្ឋទូទាំងប្រទេសសារជាថ្មី បានជាង២០ម៉ឺននាក់ហើយ ហើយគណបក្សប្រឆាំងមួយនេះគ្រោងនាំស្នាមមេដៃដែលទាមទារឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស និងលើកលែងការចោទប្រកាន់លើអ្នកនយោបាយ ទៅថ្វាយព្រះមហាក្សត្រម្តងទៀតដែរ។នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់គណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃទី១៣ឧសភានេះ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនទាន់អាចប្រកាសអំពីកាលបរិច្ឆេទនៃការនាំយកស្នាមមេដៃពលរដ្ឋទៅស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រនោះនៅឡើយទេ។ ប៉ុន្តែលោក អេង ឆៃអ៊ាង អត្ថាធិប្បាយថា គណបក្សលោកនឹងព្យាយាមធ្វើយ៉ាងណានាំយកស្ថានភាពនយោបាយត្រឡប់មកភាពប្រក្រតីវិញ តាមរយៈការដោះស្រាយនយោបាយ និងការពិភាក្សា ជាមួយគណបក្សកាន់អំណាច។ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=40940&lg=kh&