លោក សាម អ៊ីន អ្នកនាំពាក្យគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន បានបង្ហាញការសោកស្តាយ របស់ខ្លួននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ ចំពោះគណបក្សប្រជាជនកម្ពុជា (CPP) និងគណកប្សសង្គ្រោះជាតិ (CNRP) ដែលនៅមិនអាច ប្រើប្រាស់វប្បធម៌សន្ទនា ក្នុងការបញ្ចប់បញ្ហា នយោបាយនៅកម្ពុជា។ ការសោកស្តាយរបស់ លោកនាពេលនេះ នៅពេលដែលលោក បានដឹងពីការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា សម្តេចមិនបានដឹងពីសំណើ សុំចរចាពី CNRP ទាល់តែសោះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតនៅសកល វិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះថា “ខ្ញុំក្នុងឋានៈ ជាប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំអត់ដឹងអីទាំង អស់ ម្តងថា ជួប ម្តងថា ជិតជួប។ អញប្រធានគណបក្សប្រជាជនកម្ពុជា អញមិនមែនទីងមោងទេវ៉ើយ!។ប្រភពដើមអម្ពិល
http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F/7809.html