សមត្ថកិច្ចរាប់រយនាក់ នៅព្រឹកថ្ងៃអង្គារនេះ បានត្រៀមខ្លួននិងដាក់រនាំងដែកក្នុងសង្កាត់ចាក់អង្រែលើនិងក្រោម ចំថ្ងៃដែលលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិត្រូវចូលខ្លួនទៅតុលាការ។ចៅក្រមស៊ើបសួរ លោក ថាន់ ឡេង បានបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរពីដំណើររឿង«បដិសេធក្នុងការចូលខ្លួន» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា តាមបញ្ញត្តិមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ។ លោក កឹម សុខា បានស្នាក់នៅទីស្នាក់ការរបស់បក្សចាប់តាំងពីថ្ងៃទី២៦ខែឧសភា ខណៈសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួនរូបលោក។លោក កឹម សុខា បានបដិសេធចូលខ្លួនទៅតុលាការនៅថ្ងៃនេះ ដោយអនុញ្ញាតឲ្យមេធាវីរបស់លោកចូល ជំនួស។ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបង្ហោះវីដេអូមួយកាលពីយប់អធ្រាត្រថាសមត្ថកិច្ចបានដាក់រនាំងដែកនៅតាមចិញ្ចើមផ្លូវជាតិលេខ២ក្នុងសង្កាត់ចាក់អង្រែលើនិងសង្កាត់ចាក់អង្រែក្រោម ចន្លោះស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ។ សមត្ថកិច្ចរាប់រយនាក់ត្រូវបានដាក់យាមកាមនៅចម្ងាយប្រមាណ៥០០ម៉ែត្រពីវត្តចាក់អង្រែក្រោម តាមផ្លូវលេខ៦០ ផ្លូវទៅបឹងត្របែក។ប្រភពVOD
http://vodhotnews.com/2016/06/police-stationed-as-sokha-ignore-summons