ក្រុមមេធាវីរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិបានស្នើសុំឲ្យចៅក្រមស៊ើបសួរពិចារណាលើការបញ្ឈប់នីតិវិធីលើលោក កឹម សុខា ដោយថាកូនក្តីរបស់លោកមានអភ័យឯកសិទ្ធិ ហើយតុលាការមិនអាចចេញដីកានាំខ្លួនបាននោះទេ។ចៅក្រមស៊ើបសួរ លោក ថាន់ ឡេង បានបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរពីដំណើររឿង«បដិសេធក្នុងការចូលខ្លួន»ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា តាមបញ្ញត្តិមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ។ លោក កឹម សុខា បានបដិសេធចូលខ្លួនទៅតុលាការនៅថ្ងៃនេះ ដោយអនុញ្ញាតឲ្យមេធាវីរបស់លោកចូលជំនួស។លោក សំ សុគង់ ដែលជាមេធាវីម្នាក់ចូលជួបជាមួយចៅក្រមស៊ើបសួរ ប្រាប់វីអូឌីថាការចូលជួបចៅក្រមនេះ មិនមែនទៅឆ្លើយជំនួសលោក កឹម សុខា នោះទេ ព្រោះនេះជាករណីព្រហ្មទណ្ឌ តែលោកថាគឺដើម្បីទៅការពារនិងបង្ហាញមូលហេតុដែលកូនក្តីមិនអាចចូលខ្លួនទៅតុលាការ។ លោកបន្តថាលោកបានប្រាប់ចៅក្រមថាលោក កឹម សុខា មានឆន្ទៈសហការ តែថាលោក កឹម សុខា មិនអាចចូលទៅបានដោយសារមានអភ័យឯកសិទ្ធិ។ប្រភពVOD
http://vodhotnews.com/2016/06/lawyers-asked-investigative-judge-to-stop-proceeding-on-sokha