តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានឲ្យដឹងថាគណបក្សប្រឆាំងបានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រ ដើម្បីសុំចូលគាល់ព្រះអង្គរាយការណ៍ពីស្ថានការណ៍នយោបាយបច្ចុប្បន្ននេះ។អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងនៅទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើថាគណបក្សបានដាក់លិខិតថ្វាយព្រះមហាក្សត្រកាលពីថ្ងៃអង្គារ ដើម្បីចូលគាល់នៅពេលខាងមុខ។ លោកបន្តថាការស្នើសុំចូលគាល់នេះដើម្បីរាយការណ៍ពិស្ថានភាពនយោបាយនៅកម្ពុជា។លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យដឹងថាគណបក្សនឹងរៀបចំដាក់ញត្តិនិងស្នាមមេដៃជាថ្មីទៅថ្វាយព្រះមហាក្សត្រ តែលោកមិនទាន់អាចបញ្ជាក់ពីពេលវេលានោះទេ។កាលពីថ្ងៃទី២៨ ខែមេសា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ៥៣រូបក្នុងចំណោម៥៥រូប បានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រនរោត្តម សីហមុនី ដោយបានទូលថ្វាយពីស្ថានការណ៍នយោបាយនៅកម្ពុជានិងស្នើសុំព្រះរាជអន្តរាគមន៍ឲ្យបន្ថយកម្តៅនយោបាយ។ប្រភពVOD
http://vodhotnews.com/2016/06/opposition-wants-to-see-king-in-person