គណបក្សសង្គ្រោះជាតិឲ្យដឹងថា ប្រទេសអាល្លឺម៉ង់បង្ហាញការព្រួយបារម្ភពីវិបត្តិនយោបាយនៅកម្ពុជា ខណៈ តំណាង រាស្ត្រ បក្សប្រឆំាង រួមទាំងលោក កឹម សុខា ជាប់បណ្ដឹងនៅតុលាការ និងមន្ត្រីសិទ្ធិមនុស្សមួយចំនួន កំពុងជាប់ឃុំនៅ ពន្ធនាគារ។អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងបែបនេះក្នុងសន្និសីទកាសែតបន្ទាប់ពីជំនួបរវាងលោក កឹម សុខា ជាមួយលោក Gerd Müller រដ្ឋមន្រ្តីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃប្រទេសអាល្លឺម៉ង់ នៅព្រឹកថ្ងៃពុធនេះ ក្នុងដំណើរទស្សនៈកិច្ចមកកម្ពុជា។លោក យឹម សុវណ្ណថ្លែងទៀតថា គណបក្សសង្គ្រោះជាតិបានស្នើទៅអាល្លឺម៉ង់ថាគួរតែមានការប្រជុំអន្តរជាតិមួយ ដោយមានការចួលរួមទំាងបក្សប្រឆំាង បក្សកាន់អំណាច និងភាគីអន្តរជាតិចូលរួមផងដែរ ដើម្បីដឹង ឮពីវិបត្តិនយោបាយនៅកម្ពុជា ជាអន្តរជាតិ។ ប៉ុន្តែលោកថា អាល្លឺម៉ង់ សន្យាយកបញ្ហានេះទៅប្រាប់ដៃគូ អន្តរជាតិទំាង២៨ប្រទេសនៅក្នុងសហភាពអឺរ៉ុបឲ្យជួយអន្តរាគមន៍មកកម្ពុជា។ប្រភពVOD
http://vodhotnews.com/2016/06/cnrp-claims-germany-concern-political-situation-cambodia