មិនមែនជាលើកទី១ទេ ដែលឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងគេចខ្លួននៅក្រៅប្រទេស ប្រកាសថា ខ្លួននឹងចូលស្រុកវិញឲ្យបានមុនពេលបោះឆ្នោត។ ប្រមុខបក្សប្រឆាំងរូបនេះក៏សង្ឃឹមថា ការវិលចូលស្រុកមុនពេលបោះឆ្នោតនេះ នឹងអាចឲ្យលោកទទួលបានការគាំទ្រយ៉ាងផុសផុលពីប្រជាពលរដ្ឋច្រើនជាងលើកមុនផងដែរ។ឆ្លើយនឹងសំណួរនៅក្នុងកិច្ចសម្ភាសន៍នៃវិទ្យុអាស៊ីសេរី ឯកឧត្តម សម រង្ស៊ី បានបន្ថែមថា ការវិលចូលស្រុកវិញមិនមែនអាស្រ័យលើការពេលឆាប់ ឬក៏ពេលយូរនោះទេ ពោលគឺអាស្រ័យផលចំណេញដល់ប្រទេសជាតិ។ «បញ្ហាសំខាន់មិនមែនបញ្ហាវិលត្រឡប់មកពេលណាថ្ងៃណាយ៉ាងម៉េចទេ។ បញ្ហាធំអ្វីដែលយើងត្រូវតែសម្រេចគឺការផ្លាស់ប្ដូរ … បើថាខ្ញុំត្រឡប់ទៅវិញស្អែកធានាមួយរយភាគរយ ថានឹងមានការផ្លាស់ប្ដូរខ្ញុំនឹងទៅវិញស្អែកភ្លាម។ តែបើថាមិនបានធានាជោគជ័យដែលយើងចង់បានទាំងអស់គ្នា ខ្ញុំនឹងមានគិតគូរខ្ញុំមានវិធានការ មានការងារធ្វើដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរ»។ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=41091&lg=kh&