កាលពីរសៀលថ្ងៃទី១៦ មិថុនានេះ សាលាដំបូងរាជធានីភ្នំពេញ បាននាំខ្លួនលោក យី សុខសាន្ត មន្ត្រីអាដហុកដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារ មកសាកសួររបន្ថែមជុំវិញបទចោទ «សូកប៉ាន់សាក្សី» ពាក់ព័ន្ធនិងករណីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ភ្លាមៗមុននឹងឈានជើងចូលបន្ទប់សវនាលោក យី សុខសាន្ត បានស្រែកប្រាប់អ្នកកាសែតថា ការឃាត់ឃុំខ្លួនរូបលោក និងសមាជិកខ្លួនដទៃទៀត គឺជារឿងអយុត្តិធម៌ណាស់សម្រាប់ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល ហើយលោកគ្មានសង្ឃឹមថានឹងអាចទទួលបានយុត្តិធម៌ពីប្រព័ន្ធតុលាការឡើយ។ក្រៅពីលោក យី សុខសាន្ត តុលាការក៏បាននាំលោកស្រី លឹម មុន្នី មកសាកសួរបន្ថែមជុំវិញបទចោទ «សូកប៉ាន់សាក្សី»នេះកាលពីព្រឹកមិញដែរ ចំពេលជាមួយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានចូលខ្លួនបំភ្លឺនៅតុលាការ ដើម្បីបកស្រាយពីដំណើរដើមទង ពាក់ព័ន្ធនឹងអំពើសញ្ចារកម្មដែលនាងបានប្តឹងឯកឧត្តមកឹមសុខាកន្លងមក។ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=41080&lg=kh&