កម្ពុជា និងវៀតណាម ប្ដេជ្ញារួមគ្នាដោះស្រាយបញ្ហាព្រំដែន និងការបោះបង្គោលព្រំដែនផ្លូវគោករវាងប្រទេសទាំងពីរឲ្យបានឆាប់ ដើម្បីរៀបចំបន្ទាត់ព្រំដែនឲ្យមានសុខសន្តិភាពមួយឲ្យបានល្អ។ ការប្ដេជ្ញានេះធ្វើឡើងក្នុងពេលដែលប្រមុខរដ្ឋវៀតណាម លោក ត្រាន់ ដាយក្វាង មកបំពេញទស្សនកិច្ចជាលើកដំបូងនៅកម្ពុជា កាលពីថ្ងៃទី១៤-១៦ ខែមិថុនា ឆ្នាំ២០១៦នេះ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី។ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ចំនួន៤ទំព័រ ដែលចុះផ្សាយនៅថ្ងៃទី១៦ ខែមិថុនានេះ បានឲ្យដឹងថា ភាគីទាំងពីរបានប្ដេជ្ញាជាថ្មីថានឹងបន្តអនុវត្តឲ្យបានពេញលេញនូវបណ្តាសន្ធិសញ្ញា កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់គ្នាស្តីពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ និងបានប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយជាស្ថាពរនូវចំណុចព្រំដែនសេសសល់តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដើម្បីបញ្ចប់ការងារខណ្ឌសីមា ។ ជាពិសេសការបោះបង្គោលព្រំដែនគោក ឲ្យបានឆាប់តាមដែលអាចធ្វើបាន ក្នុងគោលបំណងកសាងខ្សែបន្ទាត់ព្រំដែន នៃសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដោយចីរភាពរវាងកម្ពុជានិងវៀតណាម។ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=41095&lg=kh&