គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចប្រគល់សិទ្ធិដល់ក្រុមប្រឹក្សាឃុំសង្កាត់ជាអ្នកពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧និង២០១៨ខាងមុខ។ក្នុងសេចក្ដីសម្រេចមួយចុះថ្ងៃទី៣១ ខែឧសភា គ.ជ.ប បានធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យដើរតួនាទីជាតំណាង គ.ជ.ប ក្នុងការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតសម្រាប់ឃុំ សង្កាត់រៀងៗខ្លួន។អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថាការប្រគល់សិទ្ធិឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ជាអ្នកធ្វើកិច្ចការនេះ ដោយថាពួកគេដឹងពីភូមិសាស្រ្តនិងស្គាល់ប្រជាពលរដ្ឋច្រើនជាងមន្រ្តី គ.ជ.ប ដែលអាចជួយសម្រួលដល់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត។ លោកបន្ថែមថាការពិនិត្យនិងចុះបោះឆ្នោតនេះធ្វើតាមប្រព័ន្ធកុំព្យូទ័រនេះ គ.ជ.ប ជាអ្នកជ្រើសតាំងប្រធានក្រុមការងារដែលមានសមត្ថភាពលើការងារនោះ។លោកបន្ថែមថា៖ “បច្ចេកវិទ្យាថ្មីនេះមនុស្សជំនាញសំខាន់ៗ គ.ជ.ប ជាអ្នកជ្រើសរើស ជាអ្នកបណ្ដុះបណ្ដាល ផ្ទុយទៅវិញអាជ្ញាធរជាចាស់ទុំនៅទីនោះ ដើម្បីសម្រួលនិងរៀបរយដល់ការងារទាំងឡាយដែលទាក់ទងនឹងប្រជាពលរដ្ឋ អញ្ចឹងបញ្ហាប្រសិទ្ធិភាព គ.ជ.ប បានសិក្សារួចហើយ គ.ជ.ប បានធ្វើការចុះឈ្មោះសាកល្បងរួចហើយថាយើងពិតជាត្រូវការអាជ្ញាធរឃុំ-សង្កាត់ដើម្បីចូលរួមនិងសហការជាមួយយើង”។ប្រភពVOD
http://vodhotnews.com/2016/06/nec-transfers-duty-to-authority-to-legister-the-vote-list