អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានអះអាងថា ការដាក់លិខិតសុំចូលគាល់ព្រះមហាក្សត្ររបស់ខ្លួន ជារឿងត្រឹមត្រូវសមស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ កា លពីថ្ងៃទី ១៤ ខែមិថុនា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដាក់លិខិតដើម្បីសុំចូលគា ល់ព្រះមហាក្សត្រដោយផ្ទាល់ ដើម្បីទូលព្រះអង្គអំពីស្ថានការណ៍នយោបាយបច្ចុប្បន្ន។ឆ្លើយតបអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែលចាត់ទុកលិខិតរបស់គណបក្សខ្លួន ផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជានោះ លោក យឹម សុវណ្ណ បកស្រាយវិញថា ការលិខិតសុំចូលគាល់ព្រះមហាក្សត្រនេះ គឺមិនមែនរំលោភច្បាប់រដ្ឋធម្មនុញ្ញឡើយ ដោយសារព្រះមហាក្សត្រ គឺជាអាជ្ញាកណ្ដាល និងនិមិត្តរូបឯកភាពជាតិ ដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិរូបនេះ បន្ថែមថា ក្នុងនាមជាអ្នកតំណាងឲ្យប្រជាពលរដ្ឋ នោះគណបក្សលោកមានសិទ្ធិបម្រើផលប្រយោជន៍ជាតិ ដែលអាចពាំនាំក្ដីព្រួយបារម្ភពីស្ថានការណ៍នយោបាយបច្ចុប្បន្ន ដើម្បីឲ្យព្រះមហាក្សត្រជួយអន្តរាគមន៍បន្ធួរបន្ថយភាពតានតឹងនយោបាយក្នុងទិសដៅឯកភាពជាតិ។ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=41104&lg=kh&