តំណាងរាស្ត្របក្សប្រឆាំងរងអំពើហិង្សាសម្រេចប្ដឹងឧទ្ធរណ៍

2016-06-20 08:30:00 4673 Views

តំណាងរាស្ត្របក្សប្រឆាំង២រូប ដែលរងការវាយឲ្យរបួសធ្ងន់ធ្ងរពីសំណាក់ក្រុមបាតុករ នៅជាប់របងវិមានរដ្ឋសភាកាលពីខែតុលាឆ្នាំមុននោះ បានសម្រេចឲ្យក្រុមមេធាវីរបស់ពួកគេ ប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសឲ្យក្រុមជនជាប់ចោទជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ។លោក ញ៉យ ចំរើន និងលោក គង់ សភា ដែលជាសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ បានរងការវាយទាត់ធាក់កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥កន្លងមក នៅចំពេលដែលក្រុមបាតុករ ដែលគេដឹងថាគាំទ្រគណបក្សកាន់អំណាច បានតវ៉ាទាមទារឲ្យទម្លាក់លោក កឹម សុខា ប្រធានស្ដីទីគណបក្សប្រឆាំង ពីតំណែងអនុប្រធានរដ្ឋសភា។មនុស្ស ៣នាក់ មានឈ្មោះ ម៉ៅ ហឿន អាយុ ៣៤ឆ្នាំ សុត វណ្ណី អាយុ ៤៥ឆ្នាំ និង ឆាយ សារិទ្ធ អាយុ ៣៣ឆ្នាំ ដែលសុទ្ធតែជាសមាជិកនៃជួរអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខទទួលខុសត្រូវចំពោះអំពើហិង្សានេះ។ជនជាប់ចោទទាំងបី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ កាលពីថ្ងៃទី២៧ ខែឧសភាកន្លងមកនេះ ប៉ុន្តែ ត្រូវបានព្យួរទោស ៣ឆ្នាំ។ប្រភពVOD

http://vodhotnews.com/2016/06/representatives-opposition-violence-appeal


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា