លោក កឹម សុខា ឲ្យថ្នាក់ដឹកនាំបក្សធ្វើកិច្ចការទន្ទឹមគ្នាទាំងថ្នាក់ជាតិនិងអន្តរជាតិ

2016-06-21 15:45:00 4709 Views

ប្រធានស្តីគណបក្សសង្គ្រោះជាតិលើកទិសដៅការងារចំពោះមុខឲ្យថ្នាក់ដឹកនាំគណបក្សអនុវត្តការងារឲ្យបានទន្ទឹមគ្នាទាំងកម្រិតថ្នាក់ជាតិនិងអន្តរជាតិ  ខណៈគណបក្សនេះកំពុងប្រឈមមុខជាមួយគណបក្សកាន់អំណាច។លោក កឹម សុខា សរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថាកាលពីម្សិលមិញលោកបានប្រជុំជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស ហើយបានលើកទិសដៅការងារចំពោះមុខ៣ចំណុចឲ្យថ្នាក់ដឹកនាំបក្សធ្វើការទន្ទឹមគ្នាជាមួយ កម្លាំងសកម្មជននិងប្រជាពលរដ្ឋភាគីពាក់ព័ន្ធមានគណបក្សនយោបាយនិងសង្គមស៊ីវិល និង សហគមន៍អន្តរជាតិ។ក្នុងសភាពការណ៍តានតឹងផ្នែកនយោបាយគណបក្សសង្គ្រោះជាតិបានសុំកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រនិង ស្នើឲ្យសហគមន៍អន្តរជាតិជួយ។ បច្ចុប្បន្នសកម្មជននិងប្រជាពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិប្រមូលផ្តុំនៅស្នាក់ការគណបក្សនេះទាំងយប់ទាំងថ្ងៃ ដើម្បីរារាំងសមត្ថកិច្ចមិនឲ្យចាប់ខ្លួនលោក កឹម សុខា៕ប្រភពVOD

http://vodhotnews.com/2016/06/kem-sokha-urge-their-political-people-to-work-both-national-and-international


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា