រដ្ឋាភិបាលបង្កើនថវិកា៥ពាន់លានរៀលសម្រាប់ជួយអតីតយុទ្ធជនពិការ

2016-06-21 15:50:00 4767 Views

រដ្ឋាភិបាលប្រកាសថានឹងបង្កើនថវិកាពី៤ទៅ៥ពាន់លានរៀលក្នុងមួយឆ្នាំសម្រាប់ទ្រទ្រង់ជនពិការដែលពលីកម្មជួយប្រទេសជាតិកន្លងទៅ។ក្នុងពិធីរំលឹកខួបលើកទី៩ ទិវាអតីតយុទ្ធជនកម្ពុជានៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលបានបង្កើនថវិកាបំរុងពី៤ទៅ៥ពាន់លានរៀលក្នុងមួយឆ្នាំ ដើម្បីយកទៅជួយទ្រទ្រង់ដល់អតីតយុទ្ធជននិងយុទ្ធជនពិការដែលពលីជីវិតជួយប្រទេសជាតិ។ លោកមានប្រសាសន៍ថា៖ វាជាភព្វសំណាងមួយសម្រាប់យើង ដោយមានសប្បុរសជន ហើយដែលបានទទួលផលប្រយោជន៍ពីសុខសន្តិភាពនៃអតីតយុទ្ធជនរបស់យើង ហើយពួកគាត់ក៏បានរកស៊ីមានបាននៅក្នុងប្រទេសដែលមានសន្តិភាពបន្ទាប់ពីសង្គ្រាមដោយការលះបង់របស់បងប្អូនយុទ្ធជនពិការ។លោក ហ៊ុន សែន ថ្លែងទៀតថាក្រសួងសង្គមកិច្ចត្រូវស្រាវជ្រាវអតីតយុទ្ធជនជនពិការនិងគ្រួសារដែលទទួលបានផ្ទះនិងដីសម្បទានរួចហើយកន្លងទៅ ប៉ុន្តែពួកគេមិនបានរស់នៅថែទំាដែលអាចចាត់ទុកថាជាចេតនាបោះបង់ចោល។ លោកថារដ្ឋាភិបាលបន្តផ្តល់ដីសម្បទានសង្គមកិច្ចដល់អ្នកដែលបានដាក់ពាក្យស្នើសុំទៅតាមបណ្តាខេត្តចំនួន៨រួមមាន ខេត្តក្រចេះ កំពត កំពង់ស្ពឺ ពោធិ៍សាត់ ព្រះសីហនុ កំពង់ឆ្នាំ បាត់ដំបង និងខេត្តសៀមរាប ដើម្បីឲ្យពួកគេបានយកទៅប្រកបមុខរបរកសិកម្មទ្រទ្រង់ជីវភាពគ្រួសារ។ប្រភពVOD

 

http://vodhotnews.com/2016/06/government-increases-the-budget-to-5k-millions-riel-for-helping-ex-militaries


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា