អតីតរដ្ឋមន្រ្តីក្រសួងដែនដីក្លាយជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ

2016-06-21 16:10:00 4811 Views

ក្រុមប្រឹក្សាធម្មនុញ្ញបានជ្រើសរើសសមាសភាពថ្មីរបស់ខ្លួនជាផ្លូវការនៅថ្ងៃអង្គារនេះ បន្ទាប់ពីរដ្ឋសភាបានសម្រេចជ្រើសរើសសមាសភាពថ្មីដាក់ជំនួសសមាសភាពចាស់ដែលផុតអាណត្តិ។យោងតាមគេហទំព័រនៃក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម ជាអតីតរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ត្រូវបានជាប់ឆ្នោតធ្វើជាប្រធានស្ថាប័នកំពូលមួយនេះជំនួស លោក ឯក សំអុល។ចំណែកសមាជិកថ្មីនៃក្រុមប្រឹក្សាធម្មនុញ្ញត្រូវជំនួសដោយលោក សំ ព្រហ្មនា ជាអតីតរដ្ឋលេខាធិការក្រសួងទេសចរណ៍ដែលជ្រើសតាំងដោយរដ្ឋសភាកន្លងមក។  រីឯសមាជិកថ្មី១រូបទៀតត្រូវជ្រើសតាំងដោយព្រះមហាក្សត្រ។សមាជិកពីមុនគឺលោក ព្រហ្ម ញាណវិចិត្រ និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ផាន់ដារ៉ាវង្ស ត្រូវបានចាកចេញពីតំណែងក្រោយបញ្ចប់អាណត្តិក្នុងឆ្នាំ២០១៦នេះ។តាមរដ្ឋធម្មនុញ្ញ សមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញចំនួន៣រូបត្រូវបានផ្លាស់ប្តូរជារៀងរាល់៣ឆ្នាំម្តង។ សមាសភាពនៃក្រុមប្រឹក្សាធម្មនុញ្ញមាន៩រូបគឺ៣រូបជ្រើសតាំងដោយរដ្ឋសភា ៣រូបជ្រើសតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និង៣រូបទៀតតែងតាំងដោយព្រះមហាក្សត្រ៕ប្រភពVOD

 

http://vodhotnews.com/2016/06/ccc-changes-members


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា