គណបក្សប្រជាជនកម្ពុជាប្រកាសគំាទ្រគោលជំហររបស់មេដឹកនាំរដ្ឋាភិបាលខ្លួន ដែលថាកម្ពុជាមិនលូកដៃពាក់ព័ន្ធនឹងជម្លោះនៅសមុទ្រចិនខាងត្បូងនោះ។ការប្រកាសគំាទ្រនេះធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី២០ ខែមិថុនា ថា ករណីដែលប្រទេសហ្វីលីពីនប្តឹងប្រទេសចិនកាលពីខែមករាឆ្នាំ២០១៣នោះជាជម្លោះទ្វេភាគីនិងថាមិនមែនជារឿងរបស់អាស៊ាននោះទេ។ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជាចុះថ្ងៃទី២២ ខែមិថុនា គណបក្សកាន់អំណាចនេះប្រកាសគំាទ្រនឹងការថ្លែងរបស់លោក ហ៊ុន សែន ដែលថា “មិនគំាទ្រសាលដីកាមជ្ឈត្តការពាក់ព័ន្ធជម្លោះនៅសមុទ្រចិនខាងត្បូង ដោយថាកម្ពុជាគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង” ករណីជម្លោះដែនទឹកនោះ។សេចក្តីថ្លែងការណ៍បន្តថា គណបក្សប្រជាជនកម្ពុជាទទួចទៅភាគីពាក់ព័ន្ធ “អត់ធ្មត់ កុំប្រើប្រាស់កំលំាងឬគំរាមប្រើកម្លាំងក្នុងការទំនាក់ទំនងលើបញ្ហាសមុទ្រចិនខាងត្បូង ដើម្បីទុកលទ្ធភាពឲ្យភាគីពាក់ព័ន្ធផ្ទាល់ដោះស្រាយជាមួយគ្នា”។ប្រភពVOD
http://vodhotnews.com/2016/06/cpp-supports-hun-sen-about-not-involving-with-conflict