មេធាវីថាចៅក្រមស៊ើបសួរលោក នី ចរិយា បន្ថែមដើម្បីដាក់បន្ទុក

2016-06-24 08:25:00 4737 Views

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃទី២៣បានសួរលោក នី ចរិយា ជាអគ្គលេខាធិការរង គ.ជ.ប បន្ថែមក្នុងការដាក់បន្ទុកទាក់ទងនឹងបទចោទសមគំនិតសូកប៉ាន់សាក្សីដែលពាក់ព័ន្ធនឹងរឿងរ៉ាវអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ក្រោយបញ្ចប់ការសាកសួរជាងពីរម៉ោង មេធាវីការពារក្តីលោក នី ចរិយា គឺលោក សំ សុគង់ មានប្រសាសន៍ថា ចៅក្រមស៊ើបសួរ លោក ធាម ច័ន្ទពិសិដ្ឋ បានសួរលោក នី ចរិយា ដើម្បីដាក់បន្ទុកបន្ថែម តែលោកមេធាវីបញ្ជាក់ថារាល់ចម្លើយដែលលោក នី ចរិយា ឆ្លើយសុទ្ធតែជាចម្លើយដោះបន្ទុក។លោកមានប្រសាសន៍បន្ថែមថា៖ «សំណួរដែលចៅក្រមសួរថ្ងៃនេះផ្តោតលើសំណួរដាក់បន្ទុក ទាក់ទងទៅនឹងធាតុផ្សំមួយហៅថាជាអ្នកសមគំនិត ជាមេគំនិតក្នុងសំណុំរឿងសូកប៉ាន់សាក្សីហ្នឹង។ ចឹងសួរសំណួរដែលសំខាន់ដែលគេចាប់អារម្មណ៍គឺការទំនាក់ទំនងរវាងលោក នី ចរិយា ជាមួយមន្រ្តីអាដហុក លោក នី ចរិយា ជាមួយមេធាវីអ្នកនាង ខុម ចាន់ស្រីមុំ និងជាមួយមន្រ្តី UN»។លោក សំ សុគង់ បន្ថែមថាតាមចម្លើយរបស់លោក នី ចរិយា បង្ហាញថា លោកមិនពាក់ព័ន្ធនឹងបទចោទសូកប៉ាន់សាក្សីនោះទេ។ប្រភពVOD

 

http://vodhotnews.com/2016/06/lawyer-said-that-the-court-ask-ny-chakriya-more


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា