ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលបាន ថ្លែងពីម្សិលមិញថាយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» ដែលគាំទ្រដោយសង្គមស៊ីវិលត្រូវការការបញ្ឈប់ដោយសារវាអាចនាំ ឲ្យមានការផ្ទុះហិង្សាដូចការតវ៉ានៅផ្លូវវេងស្រេងប៉ុន្តែមន្រ្តី សិទ្ធិមនុស្សថាជាករណីខុសគ្នា។យុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» គឺជាការប្រមូលផ្តុំអហិង្សាទាមទារឲ្យការដោះលែងមន្រ្តីសិទ្ធិ មនុស្សដែលជាប់ពន្ធនាគារក្នុងរឿងដែលមជ្ឈដ្ឋានទូទៅថាជាប់ ពាក់ព័ន្ធនឹងនយោបាយ។ យ៉ាងណាក៏ដោយរាល់ការប្រមូលផ្តុំតែងត្រូវបានរំខានពីសមត្ថកិច្ច ដោយមានទាំងការឃាត់ខ្លួនផង។លោក កែវ រេមី ដែលទើបទទួលតំណែងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅខែ ឧសភាបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការធ្វើបាឋកថាមួយនៅ ភ្នំពេញថាខណៈយុទ្ធនាការនេះដូចជាតូចនាពេលឥឡូវនេះតែវា មានសក្តានុពលអាចរីកធំឡើងប្រសិនបើអាជ្ញាធរមិន «ធ្វើឲ្យវាស្ងប់ស្ងាត់»។លោកថា៖ «យើងមានបទពិសោធផ្លូវវេងស្រេង និងការវាយគ្នានៅស្ពាននាគ»។ «ដូច្នេះយើងត្រូវរក្សាវាឲ្យមានភាពស្ងប់ស្ងាត់ដើម្បីបញ្ចៀស ការកើតមានភាពចលាចលស្រដៀងគ្នាម្តងទៀត»។ប្រភពភ្នំពេញប៉ុស្ដិ៍
http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%9B%E1%9F%84%E1%9E%80-%E1%9E%80%E1%9F%82%E1%9E%9C-%E1%9E%9A%E1%9F%81%E1%9E%98%E1%9E%B8-%E1%9E%90%E1%9E%B6%E1%9E%99%E1%9E%BB%E1%9E%91%E1%9F%92%E1%9E%92%E1%9E%93%E1%9E%B6%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%90%E1%9F%92%E1%9E%84%E1%9F%83%E1%9E%85%E1%9E%93%E1%9F%92%E1%9E%91%E1%9E%96%E1%9E%8E%E1%9F%8C%E1%9E%81%E1%9F%92%E1%9E%98%E1%9F%85%E1%9E%A2%E1%9E%B6%E1%9E%85%E1%9E%95%E1%9F%92%E1%9E%91%E1%9E%BB%E1%9F%87%E1%9E%A0%E1%9E%B7%E1%9E%84%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%8A%E1%9E%BC%E1%9E%85%E1%9E%93%E1%9F%85%E1%9E%95%E1%9F%92%E1%9E%9B%E1%9E%BC%E1%9E%9C%E1%9E%9C%E1%9F%81%E1%9E%84%E1%9E%9F%E1%9F%92%E1%9E%9A%E1%9F%81%E1%9E%84