មេដឹកនាំបក្សកាន់អំណាចបានរិះគន់ដោយប្រយោលជាថ្មីទៀតទៅលើមេដឹកនាំបក្សប្រឆំាងដែលមិនចូលខ្លួនទៅតាមការកោះហៅរបស់តុលាការ បើទោះជាបក្សប្រឆំាងសំអាងថាមានអភ័យឯកសិទ្ធិសភា។នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រនេះដោយរិះគន់ប្រយោលជាថ្មីទៀតទំនងជាសំដៅទៅលោក កឹម សុខា ករណីមិនចូលខ្លួនទៅតុលាការម្តងជាពីរដងនោះ។លោក ហ៊ុន សែន អះអាងថាករណីនាយករដ្ឋមន្ត្រីប្រព្រឹត្តខុស អភ័យឯកសិទ្ធិសភា អង្គរក្សការពារ និងប្រជាពលរដ្ឋរាប់លាននាក់ផ្តិតមេដៃឬញត្តិឬហែក្បួនបាតុកម្ម ក៏មិនអាចការពារកំហុសប្រឆំាងនិងច្បាប់បាននោះទេ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំនឹងត្រូវទទួលពិន័យឬទោសទណ្ឌផ្សេងទៀត ប្រសិនខ្ញុំប្រព្រិត្តកំហុសដដែលឬធ្វើអំពើខុសច្បាប់ណាផ្សេងទៀត។ អភ័យឯកសិទ្ធិសភាឬអង្គរក្សការពារមិនអាចជួយការពារកំហុសរបស់ខ្ញុំបានទេ ហើយកាន់តែមិនអាចទៅយកអ្នកគាំទ្រខ្ញុំរាប់លាននាក់មកជួយការពារខ្ញុំប្រឆាំងនិងការអនុវត្តច្បាប់ដោយកម្លាំងមានសមត្ថកិច្ចបានដែរ”។លោក ហ៊ុន សែន លើកឡើងបែបនេះបន្ទាប់ពីលោកជិះម៉ូតូយកលុយបង់ការផាកពិន័យឲ្យសមត្ថកិច្ចនៅសង្កាត់ចតុមុខ រាជធានីភ្នំពេញ ក្រោយពីលោកបានប្រព្រឹត្តបទល្មើសចរាចរណ៍កាលពីថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៦ នៅស្រុកស្រែអំបិលខេត្តកោះកុង ករណីជិះម៉ូតូមិនពាក់មួកសុវត្ថិភាព។ប្រភពVOD
http://vodhotnews.com/2016/06/hun-sen-wants-kem-sokha-to-follow-him