មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ចំនួន ៤រូប នឹងជួបប្រធានរបស់ខ្លួននៅប្រទេសហ្វីលីពីន នៅថ្ងៃទី២៨ ខែមិថុនា ខាងមុខ ដើម្បីជជែកពីស្ថានការណ៍នយោបាយ។ ចំណែកអ្នកវិភាគនយោបាយរំពឹងថា ក្រោយជំនួបនេះ គណបក្សមានជម្លោះទាំងពីរអាចនឹងជួបចរចាដោយគេទស្សន៍ទាយថា ពេលនេះក្រុមការងារគណបក្សទាំងកំពុងចរចាគ្នា រង់ចាំតែសម្រេចពីថ្នាក់ដឹកនាំ។មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម នឹងដឹកនាំមន្ត្រីជាន់ខ្ពស់គណបក្សនេះទៅជួបលោក សម រង្ស៊ី រយៈពេលពីរថ្ងៃនៅប្រទេសហ្វីលីពីន ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា។មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ឲ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ថា លោកផ្ទាល់ និងមន្ត្រីជាន់ខ្ពស់បីរូបទៀតនៃគណបក្សនេះ រួមមានលោក ប៉ុល ហំម លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង នឹងចាកចេញពីប្រទេសកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនទាក់ទងយុទ្ធសាស្ត្រនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ជុំវិញវិបត្តិនយោបាយកំពុងកើតឡើង។ប្រភពRFA
http://www.rfa.org/khmer/news/politics/opposition-senior-officials-to-meet-samrainsy-in-Philippine-06252016072024.html