លោក ហ៊ុន សែន រំលឹកជាថ្មីពីការផ្លាស់ប្ដូរបង្កទៅជាការបង្ហូរឈាម

2016-06-27 09:15:00 5434 Views

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រំលឹក​ជា​ថ្មី​ពី​ការ​ផ្លាស់​ប្ដូរ​បង្ក​ទៅ​ជា​ការ​បង្ហូរ​ឈាម ដោយ​លោក​លើក​ឡើង​ពី​ប្រទេស​មួយ​ចំនួន​ដូចជា អ៊ីរ៉ាក់ (Iraq) ស៊ីរី (Syria) ទុយណេស៊ី (Tunisia) និង​បណ្ដា​ប្រទេស​នៅ​ផ្សេង​ដែល​ពលរដ្ឋ​បះបោរ​ធ្វើ​បដិវត្ត​ន៍ពណ៌​ផ្ដួល​រំលំ ​រដ្ឋាភិបាល។ ថ្លែង​ក្នុង​ពេល​ជួប​សំណេះ​សំណាល​ជាមួយ​ថ្នាក់​ដឹកនាំ​ គ្រិស្តបរិស័ទ លោក ហ៊ុន សែន ថា ការ​ផ្លាស់ប្ដូរ​ដែល​គ្មាន​របៀប​រៀប​រយ​ហ្នឹង​គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ ជីវិត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ក្រៅ​ពី​ព្រមាន​ពី​ការ​ផ្លាស់ប្ដូរ​បង្ក​ទៅ​ជា​ការ​បង្ហូរ​ឈាម លោក ហ៊ុន សែន អះអាង​ថា លោក​មាន​បទពិសោធន៍​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍។ ក្រៅ​នេះ លោក ហ៊ុន សែន ប្រាប់​ទៅ​សាធារណជន​ថា ធ្លាប់​មាន​នាយករដ្ឋមន្ត្រី ឧទាហរណ៍​ម្នាក់ ថា​នឹង​បំបាត់​គ្រិស្តសាសនា​មិន​ឲ្យ​មាន​​នៅ​កម្ពុជា​ក្នុង​របប​គេ​គ្រប់គ្រង។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា តើ​អ្នកណា​ជា​នាយករដ្ឋមន្ត្រី​ឧទាហរណ៍​ទេ៖ «ដើម្បី ​ផ្ដួល​រំលំ សាដាម ហ៊ូសេន មួយ តើ​មនុស្ស​ត្រូវ​ស្លាប់​ប៉ុន្មាន​ទៅ? ក្រៅ​ពី​មនុស្ស​ស្លាប់​នៅ​ក្នុង​ប្រទេស ហើយ​វិបត្តិ​ជន​ភៀស​ខ្លួន​កំពុង​ហូរ​ចូល​អឺរ៉ុប»។ការ​ថ្លែង​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​ពី​អ្វី​ដែល​លោក ហ៊ុន សែន និង​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក ថា ប្រទេស​កម្ពុជា​ពេល​នេះ មាន​សុខ​សន្តិភាព និង​គ្មាន​បញ្ហា​នយោបាយ​នោះ៕ ប្រភពRFA

http://www.rfa.org/khmer/news/politics/changing-to-blood-war-06242016095222.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា