លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា (CPP)និងនាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៦នេះ បានប្រកាសថា គណបក្សប្រជាជនកម្ពុជា នឹងចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល និង គណបក្សនានា ក្នុងការបង្កើតបរិយាកាស នយោបាយ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នៅឆ្នាំ ២០១៧ខាងមុខ ឲ្យមានលក្ខណៈអព្យាក្រឹត សេរី ប្រជាធិបតេយ្យ និងសុខសាន្ត ។
លោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធី ប្រារព្ធខួបអនុស្សាវរីយ៏ លើក៦៥ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា ថា"គណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជា នឹងចូលរួមយ៉ាងសកម្ម ជាមួយគណបក្ស នយោបាយ នានាដើម្បីឲ្យដំណើរការ បោះឆ្នោត ប្រកបដោយសេរី និងយុត្តិធម៌ ដោយឈរលើមូលដ្ឋានអនុវត្តតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត" ។ទន្ទឹមនឹងនេះ លោក ហ៊ុន សែន អំពាវនាវឲ្យប្រជាជនគ្រប់រូប ដែលគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់គ្នា តាមការណែនាំ របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ប្រភពដើមពម្ពិល
http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F/9131.html