អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានថ្លែងថា CPP មិនចាប់ អារម្មណ៍ ចំពោះថ្នាក់ដឹងនាំគណបក្សសង្រ្គោះជាតិ (CNRP) ដែលដឹកនាំដោយឯកឧត្តម សម រង្ស៊ី ប្រជុំពិភាក្សាអំពីស្ថានភាព នយោបាយបច្ចុប្បន្នជាមួយមន្រ្តីជាន់ខ្ពស់របស់ខ្លួននៅទីក្រុងម៉ានី ប្រទេស ហ្វីលីពីន ។លោក សុខ ឥសាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ថា "អាហ្នឹងរឿងផ្ទៃក្នុងរបស់គេទេ គេចង់ធ្វើអីធ្វើទៅ (កិច្ចពិភាក្សារបស់ CNRPនៅក្រុងម៉ានីល) អត់មានការចាប់អារម្មណ៍អីទេ អាហ្នឹងរឿងការងាររបស់គេ"។សូមបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់ របស់ CNRP នៅព្រឹកថ្ងៃទី២៨ មិថុនា នេះ បាននាំគ្នាធ្វើដំណើរ ទៅជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សម រង្ស៊ីនៅប្រទេសហ្វីលីពីន ពីថ្ងៃទី២៨ -៣០ មិថុនា ។ សម្រាប់ការជួបគ្នារបស់គណបក្សប្រឆាំងជាលើកទី២នេះ ដឹកនាំដោយលោក ប៉ុល ហំម ហើយ គណៈប្រតិភូអមដំណើរ រួមមាន លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង និងអ៊ូ ចាន់ឬទ្ធិ ៕ប្រភពដើមអម្ពិល
- See more at: http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F/9164.html#sthash.9h73PTkv.dpuf