សំណុំរឿងរបស់ឯកឧត្តម កឹម សុខា នឹងធ្លាក់ដល់ដៃព្រះរាជអាជ្ញាវិញ

2016-07-06 10:50:00 4712 Views

 កាលពី ថ្ងៃទី​៥ ខែកក្កដា​នេ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​ពី​ការបញ្ចប់​នីតិវិធី​ស៊ើបសួរ លើ​រឿងក្តី​របស់​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ចៅក្រម​ស៊ើបសួរ បាន​ចំណាយពេល​ជាង​១​ខែ ដើម្បី​ស៊ើបសួរ​ឯកឧត្តម កឹម សុខា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​។​

 បើទោះបីជា​នីតិវិធី​នៃ​ការ​ស៊ើបសួរ ត្រូវបាន​បិទ​ក៏ពិតមែន តែ​ចៅក្រម​ស៊ើបសួរ មិនទាន់​បញ្ជូន​រឿងក្តី​របស់​ឯកឧត្តម កឹម សុខា ទៅ​ឲ្យ​ចៅក្រម​ជំនុំជម្រះ​នោះទេ​។ រយៈពេល​២​ថ្ងៃ ក្រោយ​ប្រកា​សបិទ​ការសាកសួរ សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា នឹងត្រូវ​បង្វិល​ទៅកាន់​ស្ថាប័ន​អយ្យការ​វិញ​។ នេះ​បើតាម​ការអះអាង​របស់​លោក លី សុផាន់​ណា អ្នកនាំពាក្យ​របស់​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ លោក លី សុផាន់​ណា ពន្យល់ថា ការ​បង្វែរ​សំណុំរឿង​ទៅកាន់​ស្ថាប័ន​អយ្យការ​បែបនេះ គឺ​ដើម្បី​ឲ្យ​ព្រះ​រា​ជ្ញា​ធ្វើ​សេចក្តីសន្និដ្ឋាន​ស្ថា​ព័រ​។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូបនេះ មិនបាន​បញ្ជាក់ថា សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា នឹងត្រូវ​បញ្ជូនទៅ​ជំនុំជម្រះ​ឬ​យ៉ាងណា​នោះទេ ក្រោយពី​ព្រះរាជអាជ្ញា ធ្វើ​សេចក្តីសន្និដ្ឋាន​ស្ថា​ព័រ​រួចរាល់​។ ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=41798&lg=kh&


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា