រឿងស្រី​មុំ​៖ រដ្ឋសភា កំពុង​ពិនិត្យ​សំណើ​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​បក្សប្រឆាំង​២​រូប​

2016-07-07 08:30:00 4699 Views

 

 បើទោះបីជា​រដ្ឋសភា​ឈប់សម្រាក​ក៏ដោយ តែ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៅតែ​សិក្សា​និង​ពិនិត្យ​លើ​ការព្យួរ​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប គឺ លោក ពិន រតនា និង​លោក តុ វ៉ាន់​ចាន់​។ សំណុំរឿង​របស់​តំណាងរាស្ត្រ​ទាំង​២​រូបនេះ ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា​។ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​និង​ជា​អគ្គលេខាធិការ​រដ្ឋសភា មិនអាច​វាយតម្លៃ​ទុក​មុន​ថា គណៈកម្មាការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា  នឹង​សម្រេច​ដក​អភ័យ​ឯក​សិទ្ធ​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង​ទាំង​២​រូប ឬ​យ៉ាងណា​នោះទេ​។ ប៉ុន្តែ លោក ឡេង ប៉េងឡុង បាន​បញ្ជាក់ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា មាន​សិទ្ធិ​សម្រេច​នូវ​រាល់​កិច្ចការ​នានា ក្នុងអំឡុង​ពេលដែល​តំណាងរាស្ត្រ​ទាំងអស់ ឈប់សម្រាក​។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​របស់​រដ្ឋ​សភា​រូបនេះ បាន​សង្កត់ធ្ងន់ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា មិនអាច​ធ្វើ​អ្វី​ឲ្យ​ហួស​ពី​ព្រំដែន​នៃ​ច្បាប់​និង​រដ្ឋធម្មនុញ្ញ​ឡើយ​។ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=41822&lg=kh&


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា