អនុប្រធាន​បក្ស​ហ៊្វុនស៊ិនប៉ិច​ចាត់​ទុក​លោក ញឹក ប៊ុនឆៃ ថា​ជា​មនុស្ស​ដល់​ត្រើយ​សើយ​គូថ

2016-07-08 09:05:00 4701 Views

 

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​រិះគន់​ថា ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ពុំ​មាន​អ្វី​ដែល​គណបក្ស​របស់​លោក​ងាក​ទៅ​ចាប់​ដៃ​ទៀត​ឡើយ ដោយ​ហេតុ​ថា មក​ដល់​ពេល​នេះ គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច គ្មាន​អ្វី​ដែល​សំខាន់​ទៀត​នោះ​ទេ។ អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចាត់​ទុក​ថា លោក ញឹក ប៊ុនឆៃ ជា​ប្រភេទ​មនុស្ស​ដល់​ត្រើយ​សើយ​គូថ។ប្រតិកម្ម​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​អតីត​បង​ប្អូន​ដែល​ធ្លាប់​ជ្រក​ក្រោម​ដំបូល​រាជា​និយម​ដូច​គ្នា បញ្ជាក់​ថា គ្មាន​ថ្ងៃ​ណា​មួយ​ដែល​គណបក្ស​ខ្មែរ​រួបរួម​ជាតិ វិល​ទៅ​រក​ទ្រនំ​ចាស់ ឬ​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទៀត​ឡើយ។អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉ែប ប៊ុនជិន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ដោយ​ចាត់​ទុក​ការ​រិះគន់​របស់​លោក ញឹក ប៊ុនឆៃ ថា​ជា​មនុស្ស​រមិល​គុណ។ លោក​បន្ថែម​ថា ក្នុង​រយៈពេល​នៃ​ការ​ដឹក​នាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រមាណ ៩​ឆ្នាំ​ដោយ​លោក ញឹក ប៊ុនឆៃ នេះ បាន​បំផ្លាញ​គ្មាន​សេសសល់​កេរ​មរតក​គណបក្ស និង​រហូត​ធ្វើ​ឲ្យ​គណបក្ស​រាជា​និយម​នេះ ត្រូវ​បាត់​ឈ្មោះ​បោះ​សំឡេង​ថែម​ទៀត​ផង៖ «»។ផ្ទុយ​ពី​អ្វី​ដែល​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រតិកម្ម​នេះ លោក ញឹក ប៊ុនឆៃ បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​៦ កក្កដា ថា មូលហេតុ​នៃ​ការ​នាំ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ត្រូវ​រលាយ​ឈ្មោះ​នេះ គឺ​ជា​កំហុស​របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ផ្ទាល់ គឺ​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​រូប​លោក​ឡើយ។ប្រភពRFA

http://www.rfa.org/khmer/news/politics/Nhek-Bunchhay-says-wont-return-to-join-with-FUNCINPEC-again-07072016082013.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា