ភរិយាលោក កែម ឡី​ ចាត់ទុកការបាញ់សម្លាប់ប្តីជារឿងនយោបាយ

2016-07-11 14:20:00 4758 Views

 

ភរិយារបស់លោក កែម ឡី បានអះអាងថាករណីបាញ់សម្លាប់ប្តីរបស់អ្នកស្រី ជារឿងនយោបាយ ដោយច្រានចោលការលើកឡើងពីរឿងជំពាក់លុយគេ។លោកបណ្ឌិត កែម ឡី អ្នកវិភាគព្រឹត្តិការណ៍សង្គមឯករាជ្យត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹកថ្ងៃអាទិត្យនេះនៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។អ្នកស្រី ប៊ូ រចនា ដែលកំពុងស្ថិតនៅកន្លែងកើតហេតុ បានប្រាប់វីអូឌីតាមទូរស័ព្ទនៅ ម៉ោងប្រមាណ១១និង៤០នាទីនេះថាប្តីរបស់អ្នកស្រីមិនដែលមានបញ្ហាជាមួយអ្នកណានោះទេ។ អ្នកស្រីបានច្រានចោលការលើកឡើងថាលោក កែម ឡី ជំពាក់លុយគេមិនសង។ អ្នកស្រីចាត់ទុកករណីនេះជារឿងនយោបាយ។ ខ្ញុំពិបាកនិយាយណាស់។ រឿងនយោបាយហ្នឹង…”។ អ្នកស្រីឲ្យដឹងថាអ្នកស្រីមានកូនចំនួន៤នាក់និងកំពុងពរពោះកូនម្នាក់។លោក កែម ឡី ត្រូវបានបាញ់សម្លាប់ក្នុងសម្លៀកបំពាក់កីឡា ខោខ្មៅ អាវក្រហម។ ផ្ទះរបស់លោកស្ថិតនៅខាងត្បូងផ្សារបឹងកេងកង។ ក្រោយពីការបាញ់សម្លាប់ ខ្មាន់កាំភ្លើងម្នាក់ដែលគេអះអាងថាជាអ្នកបាញ់លោក កែម ឡី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅក្រោយហេតុការណ៍ឃាតកម្មបានកើតឡើង។

http://vodhotnews.com/2016/07/kem-leys-wife-deems-the-gunning-as-political


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា