គណបក្សកាន់អំណាច បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់ប្រហារទៅលើលោកបណ្ឌិត កែម ឡី នៅក្នុងម៉ាតស្ថិតក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិច នៅព្រឹកថ្ងៃអាទិត្យនេះ។ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយនៅរសៀលថ្ងៃនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវការសោកស្ដាយយ៉ាងក្រៀមក្រំបំផុតចំពោះឃាតកម្មទៅលើអ្នកវិភាគសង្គមរូបនេះ។គណបក្សកាន់អំណាចក៏បានអំពាវនាវឲ្យសមត្ថកិច្ចបន្តចាត់វិធានការស្រាវជ្រាវស៊ើបអង្កេតឲ្យបានល្អិតល្អន់តាមនីតិវិធីច្បាប់ ដើម្បីចាប់បញ្ជូនជនល្មើស និងអ្នកផ្សំគំនិត ទៅតុលាការធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយអ្នកនាំពាក្យគណបក្សនេះបញ្ជាក់ថា ជាវិធានការក្នុងការពង្រឹងសន្តិសុខសង្គម ដើម្បីការពារសុវត្ថិភាពជូនប្រជាជនទូទាំងប្រទេស។អ្នកនាំពាក្យគណបក្សកាន់អំណាច បានចាត់ទុកឃាតកម្មដ៏ព្រៃផ្សៃនេះទៅលើលោក កែម ឡី ជាការគំរាមកំហែងដល់សិទ្ធិសេរីភាពបុគ្គល ក៏ដូចជាប្រជាពលរដ្ឋទាំងមូល ដែលរស់នៅក្នុងសេរីភាព និងសន្តិភាព។យោងតាមការអះអាងពីលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា លោកបណ្ឌិត កែម ឡី អាយុ ៤៨ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន ២គ្រាប់ និងស្លាប់នៅនឹងកន្លែងកើតហេតុ។ប្រភពVOD
http://vodhotnews.com/2016/07/ruling-party-condemned-the-shooting-mr-kem-ley