ស្រ្តីម្នាក់ជាភរិយាបុរសដែលត្រូវសមត្ថកិច្ចចាប់ខ្លួននិងថាជាខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក កែម ឡី បានអះអាងថាប្តីរបស់អ្នកស្រីមានឈ្មោះថាអឿត អាង រស់នៅខេត្តសៀមរាប ហើយអ្នកស្រីសម្តែង “ការហួសចិត្ត” ដែលប្តីជាប់ពាក់ព័ន្ធនឹងរឿងឃាតកម្ម។អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យ នៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។ ក្រោយពីការបាញ់សម្លាប់ភ្លាមៗ ខ្មាន់កាំភ្លើងម្នាក់ ត្រូវបានសមត្ថកិច្ចតាមចាប់និងចាប់ខ្លួនបាន។សមត្ថកិច្ចអះអាងថាបុរសដែលត្រូវចាប់ខ្លួននោះ បាននិយាយថាខ្លួនមានឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំនិងមានស្រុកកំណើតនៅឯស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ទោះជាយ៉ាងណា សមត្ថកិច្ចពុំបានបញ្ជាក់ពីមូលហេតុនៃបាញ់ប្រហារលើលោកបណ្ឌិត កែម ឡី នៅឡើយទេ ដោយគ្រាន់តែប្រាប់ថាជនដៃដល់ធ្លាប់ទៅរស់នៅនិងធ្វើជាកម្មករនៅចម្ការដំណាំនៅខេត្តស្រះកែវ ប្រទេសថៃ។ សមត្ថកិច្ចក៏មិនជឿនឹងចម្លើយសារភាពរបស់ជនសង្ស័យនោះទេនិងថានឹងបន្តស៊ើបអង្កេតលើករណីនេះ។ប្រភពVOD
http://vodhotnews.com/2016/07/wife-says-cannot-believe-that-husband-killed-kem-ley