អង្គការសមាគមជិត១០០អំពាវនាវឲ្យស៊ើបអង្កេតដោយតម្លាភាពករណី លោក កែម ឡី

2016-07-12 10:20:00 4727 Views

 

អង្គការនិងសមាគមដែលភាគច្រើនជាសកម្មជនដីធ្លីនិងសកម្មជនសិទ្ធិមនុស្ស អំពាវនាវឲ្យមានការស៊ើបអង្កេតដោយតម្លាភាពលើករណីឃាតកម្មលោក កែម ឡី។អ្នកវិភាគបញ្ហាសង្គមលោក កែម ឡី អាយុ៤៦ឆ្នាំ ត្រូវបានគេបាញ់សម្លាប់នៅចំដើមទ្រូងនិងក្បាល នៅក្នុងម៉ាតស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ដែលពោរពេញដោយមនុស្សនៅកណ្តាលរាជធានីភ្នំពេញកាលពីម៉ោងជិត៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងមួយថ្ងៃបន្ទាប់ពីឃាតកម្មនេះ អង្គការនិងសមាគមចំនួន៧០ស្ថាប័នបានលើកឡើងថាស្ថានការណ៍នយោបាយកាន់តែមានភាពតានតឹងឡើងនៅក្នុងប្រទេសកម្ពុជានៅមុនការបោះឆ្នោតឃុំ-សង្កាត់នៅក្នុងឆ្នាំ២០១៧និងការបោះឆ្នោតជាតិឆ្នាំ២០១៨។ ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះបានបញ្ជាក់ថា នេះជាការចាំបាច់ដែលការស៊ើបអង្កេតជុំវិញករណីឃាតកម្មលើលោក កែម ឡី ត្រូវតែត្រូវបានធ្វើឡើងដោយមានតម្លាភាព ដើម្បីឲ្យមានការជឿទុកចិត្តនិងជៀសវាងការយល់ច្រឡំនានាដែលអាចនឹងមានផលប៉ះពាល់ដល់ឱកាសនៃការបោះឆ្នោតឲ្យមានភាពសេរី និងយុត្តិធម៌ នាពេលខាងមុខ។ឃាតកម្មនេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក កែម ឡី បាននិយាយនៅក្នុងកម្មវិធីកិច្ចសន្ទនាតាមវិទ្យុអាស៊ីសេរីអំពីរបាយការណ៍ថ្មីៗដែលត្រូវបានផ្សាយដោយអង្គការអន្តរជាតិ គ្លូបល វីដណេស ដែលថាគ្រួសារត្រកូល ហ៊ុនជាអ្នកក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជា ដោយមានក្រុមហ៊ុនជាង១០០និងមានដើមទុនចុះបញ្ជីជាង២០០លានដុល្លារ។ប្រភពVOD

http://vodhotnews.com/2016/07/around-community-ngos-urge-a-transparency-investigation-about-kem-ley-case


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា