លោក​ អ៊ុំ​ សំ​អាន​៖ អ្នក​ការពារ​ព្រំដែន​បែរ​ជា​ជាប់​គុក​ ចំណែកឯ​អ្នក​កាត់​ដី​ឱ្យ​យួន​បែរជា​រួចខ្លួន​

2016-07-13 09:40:00 4740 Views

 

តំណាងរាស្ត្របក្សប្រឆាំងមួយរូបដែលសកម្មនឹងរឿងព្រំដែនគឺលោក អ៊ុំ សំអាន បានបន្តរិះគន់រដ្ឋាភិបាលខ្លាំងៗថា អ្នកដែលការពារបូរណភាពទឹកដីត្រូវជាប់ពន្ធនាគារ ចំណែកអ្នកកាត់ដីឲ្យទៅប្រទេសជិតខាងបែរជាតាំងខ្លួនជាអ្នកស្នេហាជាតិ។សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ បានបើកសវនាការលើបណ្តឹងរបស់លោក អ៊ុំ សំអាន សុំមោឃភាពនីតិវិធីនៃការឃុំខ្លួន ដោយអះអាងចំណាត់ការរបស់តុលាការថ្នាក់ក្រោម រំលោភអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រដែលធានាដោយរដ្ឋធម្មនុញ្ញ។ប្រាប់អ្នកសារព័ត៌មានពេលឆ្មាំពន្ធនាគារក្រៀកចេញពីរថយន្តបណ្តើរទៅបន្ទប់សវនាការ លោក អ៊ុំ សំអាន បានអះអាងថាគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើរដ្ឋប្រហារដ្ឋធម្មនុញ្ញ ចាប់តំណាងរាស្រ្តដាក់ពន្ធនាគារទាំងមានអភ័យឯកសិទ្ធិសភា។លោកថា៖ «សម័យនេះអ្នកដែលស្នេហាជាតិ អ្នកការពារព្រំដែនជាប់គុក ហើយអ្នកដែលកាត់ដីឲ្យយួន បែរជារួចខ្លួនក្លាយជាអ្នកស្នេហាជាតិទៅវិញ។ យើងដឹងហើយមេដឹកនាំយើងកាត់ដីឲ្យយួន ដើម្បីតបស្នងសងគុណយួនដែលលើកបន្តុបគាត់តាំងពីទសវត្សទី៨០»ប្រភពVOD

http://vodhotnews.com/2016/07/those-who-protect-the-border-will-go-to-jail-but-those-who-give-their-land-will-not-get-harm


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា