មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានបដិសេធចំពោះបណ្តាញផ្សព្វផ្សាយព័ត៌មានថា គណបក្សសង្រ្គោះជាតិស្ថិតនៅពីក្រោយនៃឃាតកម្មបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគព្រឹត្តិការណ៍សង្គម និងនយោបាយនៅកម្ពុជា។ ការច្រានចោលបន្ទាប់ពីមានបណ្តាញផ្សព្វផ្សាយដែលគាំទ្ររដ្ឋាភិបាល មួយចំនួនបានចុះផ្សាយពីការភ្ជាប់ឃាតកម្មលោក កែម ឡី ទៅនឹងគណបក្សសង្រ្គោះជាតិ។ ប្រធានអង្គរក្សគណបក្សសង្រ្គោះ ជាតិ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម លោក ឡុង រី បានច្រានចោលចំពោះព័ត៌មានថា គណបក្សសង្រ្គោះជាតិបានស្ថិតនៅពីក្រោយនៃការរៀបចំសេណារីយោក្នុង ឃាតកម្មបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគព្រឹត្តិការណ៍សង្គម នយោបាយនៅកម្ពុជា។គួរជម្រាបជូនថា កាសែត The Cambodia Daily ជាភាសាអង់គ្លេសនៅថ្ងៃនេះ បានចេញផ្សាយជុំវិញសំណុំរឿងឃាតកម្មលើលោក កែម ឡី ដោយដាក់ចំណងជើងថា “ប្រព័ន្ធផ្សព្វផ្សាយរបស់ CPP ទម្លាក់កំហុសលើ CNRP ទាក់ទិនការធ្វើឃាតកម្មលោក កែម ឡី”។។ បើតាមកាសែតជាភាសាអង់គ្លេសនេះបានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃមកនេះ ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បានរៀបរាប់និងបង្ហាញថា គណបក្សសង្រ្គោះជាតិនិងលោក កឹម សុខា អនុប្រធានគណបក្សនេះ អាចជាពិរុទ្ធជននៃអំពើឃាតកម្មនេះ។ប្រភពRFI
http://km.rfi.fr/cambodia/cnrp-kem-ley-death-13-07-2016?ns_campaign=reseaux_sociaux&ns_source=FB&ns_mchannel=social&ns_linkname=editorial&aef_campaign_ref=partage_user&aef_campaign_date=2016-07-13