គណបក្សសង្គ្រោះជាតិ បានបង្ហាញជំហចង់ជួបជជែកគ្នាជាមួយគណបក្សប្រជាជនកម្ពុជា លើករណីស្លាប់របស់លោក កែម ឡី ក្នុងគោលបំណងរកចំណុចស៊ើបអង្កេតរួមមួយ ដើម្បីបញ្ចៀសការលាបពណ៌គ្នាទៅវិញទៅមក។ អ្នកនាំពាក្យគណបក្សប្រជាជន បដិសេធសំណើរគណបក្សសង្គ្រោះជាតិ ក្រោយហេតុផលថា ការជួបគ្នារវាងគណបក្សទាំងពីរ គ្មានប្រយោជន៍ទេ ព្រោះវានាំតែរាំងស្ទះដល់ដំណើរការសមត្ថកិច្ច និងតុលាការដែលកំពុងបន្តនីតិវិធីស៊ើបអង្កេតលើករណីឃាតកម្មលោក កែម ឡី នេះ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង សម្គាល់ឃើញថា ករណីឃាតកម្មបាញ់សម្លាប់លោក កែម ឡី នេះជារឿងសាហាវឃោឃៅ ដែលត្រូវបានមជ្ឈដ្ឋានមួយចំនួន ដាក់ការសង្ស័យនិងបង្កើតរឿងប្រឌិតចោទប្រកាន់ និងលាបពណ៌គ្នាទៅវិញទៅមក ក្នុងន័យនយោបាយ។ លោក អេង ឆៃអ៊ាង ដែលមិនចង់ឲ្យមានការលាបពណ៌គ្នាលើករណីស្លាប់លោក កែម ឡី នេះបានទទូចសុំជួបជជែកជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីពិភាក្សារកចំណុចស៊ើបអង្កេតឯករាជ្យរួមគ្នាមួយឲ្យបានត្រឹមត្រូវ ក្នុងគោលបំណងបញ្ចៀសការចោទប្រកាន់គ្នា និងការលាបពណ៌គ្នាពីសំណាក់អ្នកនយោបាយ និងអ្នកគាំទ្រគ្រប់និន្នាការនយោបាយទាំងអស់។ប្រភពថ្មីៗ
https://www.thmeythmey.com/?page=detail&ctype=article&id=42086&lg=kh&