លោក ផៃ ស៊ីផាន យល់ថា លោកកែម ឡី មិនមែនជាវីរបុរសរបស់ជាតិ ឬឥស្សរជនក្នុងរដ្ឋាភិបាល ដែលត្រូវគេធ្វើពិធីបុណ្យសពតាមផ្លូវរដ្ឋ ហើយដែលតម្រូវឲ្យមន្ត្រីរដ្ឋាភិបាលគោរពវិញ្ញាណក្ខន្ធនោះឡើយ។ ម្យ៉ាងសម្រាប់ លោក ផៃ ស៊ីផាន ដំបូងឡើយលោក ក៏ចង់ទៅគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ដែរ តែក្រោយមានករណី បណ្តេញកញ្ញា ធី សុវណ្ណថា លោកបានសម្រេចដូរចិត្តមិនទៅវិញ។ សមាជិកគណៈកម្មការរៀបចំបុណ្យសពលោក កែម ឡី មិនទោមនស្សចំពោះការលើកឡើងរបស់លោក ផៃ ស៊ីផាន តែ ព្រោះព្រះអង្គយល់ថា ជាសិទ្ធិរបស់មន្ត្រីរូបនេះ។ លោក ផៃ ស៊ីផាន បានផ្លាស់ប្តូរចិត្តលែងទៅគោរពវិញ្ញាណលោក កែម ឡី ដល់វត្តចាស់វិញ បន្ទាប់ពីមានករណីអ្នកចូលរួមពិធីបុណ្យសពលោក កែម ឡី មួយចំនួន ដែលបណ្តេញកញ្ញា ធី សុវណ្ណថា ចេញពីទីកន្លែងបុណ្យសពកាលពីថ្ងៃទី ១១ ខែកក្កដា។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រី បញ្ជាក់ថា កន្លងមកគណៈកម្មការរៀបចំពិធីបុណ្យសពលោក កែម ឡី បានរៀបចំពិធីបុណ្យសពនេះដូចជាពិធីបុណ្យសពរបស់បក្ស មិនមែនជាការរៀបចំ ឬការសម្រេចចិត្តរបស់ក្រុមគ្រួសារលោក កែម ឡី ។ « ធ្វើឲ្យគេរអា លែងហ៊ានទៅគោរពវិញ្ញាណក្ខន្ធលោក កែម ឡី»។ នេះជាការបញ្ជាក់របស់លោក ស៊ីផាន ទន្ទឹមនឹងលើកឡើងថា រូបលោកនឹងគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ពីចម្ងាយ។ ប្រភពថ្មីៗ
https://www.thmeythmey.com/?page=detail&ctype=article&id=42089&lg=kh&