តុលាការចេញ សេចក្ដីសម្រេចដាក់ឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ តុលាការ ដែលឯកឧត្តម កឹម សុខា កំពុងជាប់បទចោទ«បដិសេដក្នុងការចូលខ្លួន»។ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ យល់ថា ការសម្រេចរបស់តុលាការនេះ គឺជាការរំលោភសិទ្ធិសេរីភាពឯកឧត្តម កឹម សុខា។ក្រុមសមាជិកសភា ចាត់ទុកទង្វើររបស់តុលាការនេះ គឺបង្ហាញកាន់តែច្បាស់ថា ករណីឯកឧត្តម កឹម សុខា គឺជារឿងនយោបាយ។សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៤កក្កដា របស់សមាជិកសភាគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ដូច្នេះថា៖«ការសម្រេចរបស់តុលាការដែលដាក់ឲ្យឯកឧត្តម កឹម សុខា ជាអ្នកតំណាងរាស្ត្រមានអភ័យឯកសិទ្ធិ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ គឺជាការរំលោភសិទ្ធិសេរីភាពតំណាងរាស្ត្រ និងការរំលោភម្ដងហើយម្ដងទៀតទៅលើមាត្រា៨០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។គណបក្សសង្គ្រោះជាតិ បានរំឮកថា មាត្រា៨០ រដ្ឋធម្មនុញ្ញ បានចែងថា តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃុំខ្លួន ដោយមិនបានលើកអភ័យឯកសិទ្ធិសភានោះទេ។ ហើយរហូតមកដល់ពេលនេះ សភា ពុំបានបំពេញតាមនិតិវិធីត្រឹមត្រូវ ដែលច្បាប់បានកំណត់ឡើយ។ប្រភពថ្មីៗ
https://thmeythmey.com/?page=detail&ctype=article&id=42102&lg=kh