លោក បាន គីមូន ជំរុញ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ពេញលេញ​ករណី​បាញ់​សម្លាប់​លោក កែម ឡី

2016-07-14 15:35:00 4760 Views

 

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) សម្ដែង​ក្តី​សោកស្ដាយ​ជា​ខ្លាំង បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ពី​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា។ លោក បាន គីមូន សង្ឃឹម​ថា អាជ្ញាធរ​កម្ពុជា នឹង​បើក​ការ​ស៊ើប​អង្កេត​ពេញលេញ និង​ឯករាជ្យ ដើម្បី​ពិនិត្យ​មើល​គ្រប់​ជ្រុងជ្រោយ​ជុំវិញ​ការ​បាញ់​សម្លាប់​នេះ។អ្នក​នាំ​ពាក្យ​នៃ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក ស្តេហ្វ៉ាន ឌូយ៉ារីក (Stephane Dujarric) មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​សហប្រជាជាតិ នៅ​ក្រុង​ញីវយ៉ក (New York) កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា នេះ​ថា លោក បាន គីមូន នៅ​តែ​មាន​ក្តី​បារម្ភ​អំពី​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា ក្នុង​នោះ​រួម​មាន ការ​បំភិតបំភ័យ ការ​រើសអើង និង​ការ​ចាប់​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ព្រម​ទាំង​បញ្ហា​គំរាម​កំហែង​លើ​ផ្នែក​សារព័ត៌មាន និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ជាដើម។លោក បាន គីមូន ក៏​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស រួម​មាន​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ​គ្នា ជាដើម៕ប្រភពRFA

http://www.rfa.org/khmer/news/human-rights/ban-ki-moon-urges-govt-to-investigate-on-kem-ley-case-07142016040657.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា