ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​នឹង​មក​កម្ពុជា​ដើម្បី​ពិភាក្សា​ពី​សិទ្ធិ​មនុស្ស

2016-07-14 15:40:00 4742 Views

 

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ លោក ថម ម៉ាលីណូស្គី (Tom Malinowski) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​១៩ ខែ​កក្កដា។សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៣ កក្កដា ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​បញ្ជាក់​ពី​សារសំខាន់​នៃ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។ស្ថានទូត​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​បន្ត​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ថម ម៉ាលីណូស្គី នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​តំណាង​ទីភ្នាក់ងារ​អន្តរជាតិ ដើម្បី​ពិភាក្សា​ពី​សារសំខាន់​នៃ​ការ​បោះឆ្នោត​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា។ លោក​ក៏​នឹង​រម្លឹក​ឲ្យ​កម្ពុជា លើក​កម្ពស់​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ ហើយ​ធានា​ការ​ការពារ​អង្គការ​សិទ្ធិ​មនុស្ស។ក្រៅ​ពី​នោះ លោក​ក៏​នឹង​ចូលរួម​នៅ​ក្នុង​ការ​សំណេះសំណាល​ជាមួយ​យុវជន​កម្ពុជា លើ​ប្រធានបទ​នៃ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក ផង​ដែរ៕ប្រភពRFA

 

http://www.rfa.org/khmer/news/human-rights/US-Assistant-Secretary-of-State-for-Democracy-Human-Rights-and-Labor-visits-Cambodia-07132016091322.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា