គណៈកម្មការបុណ្យ អះអាងថា សពលោក កែម ឡី ដែលកំពុងតម្កល់នៅវត្តពោធិ៍យារាម ហៅវត្តចាស់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នឹងដង្ហែទៅបញ្ចុះនៅស្រុកកំណើត របស់លោក ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ។គណៈកម្មការបុណ្យសព ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកា ប្រាប់វីអូឌីនៅថ្ងៃទី១៤ខែកក្កដានេះថា សពលោក កែម ឡី នឹងដង្ហែរចេញពីវត្តចាស់ នៅម៉ៅង៧ព្រឹក ថ្ងៃទី១៧ខែកក្កដា ទៅបញ្ចុះនៅភូមិអង្គតាកុក ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ។ព្រះអង្គបញ្ជាក់ថា ទីបញ្ចុះសព លោក កែម ឡី នោះមានទំហំដីប្រមាណជា៧០អា ។ ព្រះអង្គថា នៅកន្លែងបញ្ចុះសព មានស្រះទឹក គ្រោងធ្វើជាសួនច្បារ នឹងដាំដើមឈើប្រណិតៗ ធ្វើរូបសំណាក លោក កែម ឡី ដាក់តាំងពាក្យស្លោកសំខាន់ៗ ពីការតស៊ូមតិ ដែលលោកកែម ឡី បានបន្សល់ទុក មានបណ្ណាល័យតម្កល់សម្ភារៈលោក កែម ឡី និងបណ្ណាល័យស្រាវជ្រាវជាដើម។ព្រះអង្គ ប៊ុត ប៊ុនតិញ ឲ្យដឹងដែរថា ការដង្ហែរសពទៅបញ្ចុះមុនការគ្រោងទុកនេះ ដោយសាតែការប្រើថ្នាំរក្សាសពមិនបានត្រឹមត្រូវតាមបច្ចេកទេស ធ្វើឲ្យស្ថានភាពសព មានការប្រែប្រួលទើបគណៈកម្មការសម្រេចឲ្យដង្ហែរសពទៅបញ្ចុះនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ប្រភពVOD
http://vodhotnews.com/2016/07/kemley-body-send-to-takeo